សូមកុំប្រើ torrent នៅលើ Tor ។
កម្មវិធីរុករក Tor នឹងរារាំងកម្មវិធីជំនួយតាមអ៊ីនធឺណិតដូចជា Flash, RealPlayer, QuickTime និងកម្មវិធីផ្សេងៗទៀត៖ ពួកវាអាចត្រូវបានរៀបចំឱ្យបង្ហាញអាសយដ្ឋាន IP របស់អ្នក។
យើងមិនណែនាំឱ្យដំឡើងកម្មវិធីបន្ថែម ឬកម្មវិធីជំនួយបន្ថែមទៅក្នុងកម្មវិធីរុករក Tor នោះទេ។
កម្មវិធីជំនួយ ឬកម្មវិធីបន្ថែមអាចបង្វៀង Tor ឬបង្កគ្រោះថ្នាក់ដល់ឯកជនភាពរបស់អ្នក។ Tor Browser ភ្ជាប់មកជាមួយ HTTPS Everywhere, NoScript និងបំណះផ្សេងទៀត ដើម្បីការពារភាពឯកជន និងសុវត្ថិភាពរបស់អ្នក។